ការបោះឆ្នោតទូទៅនៅរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ 2024
- សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រ ត្រូវតែដាក់ស្លាកប្រៃសណីយ៍នៅថ្ងៃបោះឆ្នោត ឬមុនថ្ងៃការបោះឆ្នោត និងបានទទួលនៅត្រឹមថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2024។
- សន្លឹកឆ្នោតនឹងត្រូវបានបន្តរាប់បន្ទាប់ពីថ្ងៃបោះឆ្នោតក្នុងអំឡុងពេលនៃការបោះឆ្នោតជាផ្លូវការ។
- មន្ត្រីរៀបចំបោះឆ្នោតតាមខោនធី តម្រូវឱ្យបញ្ចប់លទ្ធផលផ្លូវការចុងក្រោយនៅត្រឹមថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024។
- រដ្ឋលេខាធិការនឹងបញ្ជាក់លទ្ធផលនៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2024។
យើងសូមអរគុណអ្នក ចំពោះចំណង់របស់អ្នក ធ្វើជាអ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រនីញ៉ា!
រដ្ឋលេខាធិការ មានផ្ដល់ព័ត៌មានសំរាប់អ្នកបោះឆ្នោត និងជំនួយជាភាសាអង់គ្លេស និងប្រាំបួនភាសាផ្សេងៗទៀត។ ជ្រើសភាសា អេស្ប៉ាញ៉ុល, ចិន, ហ៊ិនឌី, ជប៉ុន, ខ្មែរ, កូរ៉េ, តហ្កាឡុក, ថៃ ឬ វៀតណាម ឬ ជ្រើសយកភាសានៅចំហៀងខាងឆ្វេង នៃទំព័រនេះ។
ឋានៈជាអ្នកបោះឆ្នោតម្នាក់ អ្នកជួយសំរេចថាអ្នកណានឹងដឹកនាំយើង។ អ្នកបញ្ចេញសំឡេងរបស់អ្នកឲ្យគេបានឮ អំពីរឿងរ៉ាវសំខាន់ៗ ដែលប៉ះពាល់ដល់អនាគតនៃរដ្ឋ និងជាតិរបស់យើង។ រៀងរាល់ពេលអ្នកប្រើសិទ្ធិរបស់អ្នកដ៏មានតម្លៃ ដើម្បីបោះឆ្នោត លទ្ធិប្រជាធិបតេយ្យរបស់យើងលូតលាស់ខ្លាំងឡើង។
វាជាការងាយស្រួលដើម្បីចូលរួមក្នុងការបោះឆ្នោត នៅពេលអ្នកមានឧបករណ៍ និងព័ត៌មាន! ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នឹងឲ្យអ្នកអ្វីៗដែលអ្នកត្រូវការដើម្បីចាប់ផ្ដើម ទោះបើវាជាការបោះឆ្នោតលើកដំបូងរបស់អ្នក ឬជាអ្នកបោះឆ្នោតមានបទពិសោធន៍ ដែលទើបតែបានផ្លាស់លំនៅ និងគ្រាន់តែត្រូវការចុះឈ្មោះសាថ្មី ដើម្បីបោះឆ្នោត។
នេះគឺជារបៀប អ្នកអាចដាក់ពាក្យសុំ ចុះឈ្មោះបោះឆ្នោត ឬបំពេញក្រដាសដាក់ពាក្យសុំ បោះឆ្នោត-តាម-សំបុត្រ ដែលអាចផ្ដិតបាន ឬរកកន្លែងបោះឆ្នោតរបស់អ្នក និងស្វែងយល់អំពីអ្វីដែលរំពឹង នៅថ្ងៃបោះឆ្នោត។ អ្នកក៏អាចដុសខាត់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នក ឋានៈជាអ្នកបោះឆ្នោតដែរ ឬរកចំឡើយចំពោះសំណួររបស់អ្នក អំពីការបោះឆ្នោត និងឲ្យបានជ្រួតជ្រាប អំពីរឿងរ៉ាវស្ដីពីការបោះឆ្នោតទូទាំងរដ្ឋលើកក្រោយ។
ដើម្បីដាក់ពាក្យសុំបោះឆ្នោតតាមសំបុត្រ សូមជ្រើស "ទីកន្លែង និងរបៀបបោះឆ្នោត"។ ម្យ៉ាងវិញទៀត បើអ្នកចង់បោះឆ្នោត នៅឯកន្លែងបោះឆ្នោតតាមមូលដ្ឋានរបស់អ្នក ទំព័រដដែលនោះនឹងប្រាប់អ្នកពីអ្វីៗដែលត្រូវយកមក នៅពេលអ្នកបោះឆ្នោតជាលើកដំបូង។
សំរាប់ជំនួយជាភាសារបស់អ្នក សូមទូរស័ព្ទទៅលេខឥតចេញថ្លៃ លេខពិសេសអ្នកបោះឆ្នោត។
ការអប់រំ និងផ្សព្វផ្សាយអ្នកបោះឆ្នោត
តើចង់ផ្សាយដំណឹងអំពីការបោះឆ្នោតឬទេ? សូមមើល ការអប់រំ និងផ្សព្វផ្សាយអ្នកបោះឆ្នោត (Voter Education and Outreach) ដើម្បីឲ្យដឹងរបៀបអ្នកអាចចូលរួមជាមួយរដ្ឋលេខាធិការ Padilla ព្រមទាំងនិយោជក អង្គការឥតកម្រៃ និងអ្នកអប់រំ ជាច្រើន នៅពាសពេញរដ្ឋ ដែលកំពុងធ្វើការដើម្បីលើកកំពស់ការចូលរួមពីអ្នកបោះឆ្នោត នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។