រដ្ឋលេខាធិការ Shirley N. Weber សូមអញ្ជើញអ្នកឲ្យជួយផ្សព្វផ្សាយដំណឹង អំពីឧបករណ៍ និងព័ត៌មានដ៏មានតម្លៃ ដែលមាននៅលើគេហ៏ទំព័រ ការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
គំរូអត្ថបទ និងគំរូសារស័ព្ទ ដែលបានផ្ដល់នៅកន្លែងនេះ ត្រូវបានតាក់តែងឡើងដើម្បីជួយពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម អង្គការគ្មានយកកម្រៃ វេជ្ជមន្ទីរថែទាំសុខភាព និងភ្នាក់ងារទាំងឡាយ ដែលបំរើសហគមន៍ នៅទីណាបាននិយាយភាសានេះ ដើម្បីបណ្ដាលចិត្ដ និងប្រុងប្រៀបពលរដ្ឋគ្រប់ៗរូប ដែលមានសិទ្ធិបោះឆ្នោត ដើម្បីបោះឆ្នោត។
សូមពិចារណាពីការបន្ថែមអត្ថបទ ឬសារស័ព្ទ អំពីការបោះឆ្នោតក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ទៅក្នុងសំបុត្រសារព័ត៌មាន អ៊ីមែល ឬវ៉ឹបសៃត៍។
ដើម្បីជួយផ្សព្វផ្សាយដំណឹងអំពីសំភារៈការបោះឆ្នោត និងជំនួយ រដ្ឋលេខាធិការមានផ្ដល់ឃោសនាប័ណ្ណ "តើបានចុះឈ្មោះបោះឆ្នោតឬនៅ?" ជា 10 ភាសា ដែលអ្នកអាចនឹងដាក់បង្ហាញ ឬចែកចាយ។
តើកន្លែងរង់ចាំនៅការិយាល័យរបស់អ្នក បានរៀបចំដើម្បីចាក់ DVD ឬបញ្ចាំងរូបវីដេអូតាមអ៊ិនទ័រណិតឬទេ? អ្នកអាចធ្វើឲ្យការរង់ចាំខ្លីជាង ទន្ទឹមនឹងនោះអ្នកក៏ផ្សព្វផ្សាយដំណឹងអំពីការបោះឆ្នោតផងដែរ ដោយចាក់បញ្ចាំងរូបភាពមួយ ឬជាច្រើន នៃសេចក្ដីប្រកាសជាសាធារណៈ ទាក់ទងនឹងការបោះឆ្នោត ជាភាសាអង់គ្លេស ឬអេស្ប៉ាញ៉ុល។ ប្រធានបទរួមមាននូវ: អ្នកណាខ្លះអាចបោះឆ្នោត, របៀបចុះឈ្មោះបោះឆ្នោត, រំពឹងអ្វីខ្លះនៅពេលបោះឆ្នោត នៅឯកន្លែងបោះឆ្នោត, និងរបៀបបោះឆ្នោតតាមសំបុត្រ។ ដើម្បីមើលសារស័ព្ទទាំងនេះ ទាក់ទងនឹងការបោះឆ្នោត សូមមើលគេហ៏ទំព័រ សេចក្ដីប្រកាសព័ត៌មានជាសាធារណៈសំរាប់អ្នកបោះឆ្នោត (Voter Information Public Service Announcements) របស់រដ្ឋលេខាធិការ។
ដោយមានការចូលប្រឡូកពីអ្នក ពលរដ្ឋគ្រប់ៗរូបដែលមានសិទ្ធិបោះឆ្នោតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នឹងមានលក្ខណៈស្រេចបាច់ អាចទទួលឧបករណ៍ និងព័ត៌មាន ដែលគេត្រូវការដើម្បីឲ្យក្លាយជាអ្នកបោះឆ្នោតដ៏សកម្ម និងបានជ្រួតជ្រាប។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមសេវាការអប់រំ និងផ្សព្វផ្សាយអ្នកបោះឆ្នោត របស់រដ្ឋលេខាធិការ តាមអ៊ីមែល ឬតាមទូរស័ព្ទ លេខ (916) 651-3070។
គំរូអត្ថបទ និងសារស័ព្ទ
អត្ថបទគំរូ៖
ជំនួយស្វែងរកតាមអនឡាញរបស់អ្នកបោះឆ្នោតថ្មីជាដប់ភាសា
ការបោះឆ្នោតគឺជារឿងមួយដែលសំខាន់បំផុតក្នុងចំណោមនេះដែលយើងធ្វើក្នុងនាមជាពលរដ្ឋនៅក្នុងលទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជាប្រធានរៀបចំការបោះឆ្នោតនៃរដ្ឋ California រដ្ឋលេខាធិការអ្នកស្រី Shirley N. Weber លើកទឹកចិត្តពលរដ្ឋដែលមានសិទ្ធិគ្រប់រូបឱ្យចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុ
ងការបោះឆ្នោត។ ដើម្បីជួយបំពេញតាមតម្រូវការពលរដ្ឋថ្មីៗ និងអ្នកផ្សេងទៀតដែលចង់បានឯក
សារបោះឆ្នោតរបស់ខ្លួនជាភាសាអេស្ប៉ាញ ចិន ហ៊ិនឌី ជប៉ុន ខ្មែរ កូរ៉េ តាកាឡុក ថៃ ឬវៀតណាម រដ្ឋលេខាធិការផ្តល់ជូនការចុះឈ្មោះអ្នកបោះឆ្នោតអនឡាញតាម RegisterToVote.ca.gov ព្រមទាំងទំព័រវិប "បោះឆ្នោតក្នុងរដ្ឋ California" មួយសំណុំជាភាសាទាំងអស់នេះ បូករួមទាំងភាសា
អង់គ្លេស។
ដើម្បីស្វែងរកព័ត៌មានជំនួយអំពីអ្វីដែលត្រូវនាំយកមកជាប់ខ្លួនអ្នក ពេលអ្នកទៅបោះឆ្នោត ការណែនាំអំពីរបៀបបោះឆ្នោតតាមសំបុត្រ និងព័ត៌មានរបស់អ្នកបោះឆ្នោតដ៏មានប្រយោជន៍
ផ្សេងទៀត សូមមើលនៅទំព័រ "បោះឆ្នោតក្នុងរដ្ឋ California" តាមអាសយដ្ឋាន https://www.sos.ca.gov/elections/voting-resources/voting-california/khmer ឬទូរសព្ទមកកាន់លេខប្រចាំ
ការសម្រាប់អ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការលេខ៖ (800) 345-VOTE (8683)។
គំរូសារ៖
តើអ្នកចុះឈ្មោះដើម្បីបោះឆ្នោតក្នុងរដ្ឋ California ដែរឬទេ? ថ្ងៃចុងក្រោយដើម្បីចុះឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតណាក៏ដោយគឺ 15 ថ្ងៃមុនថ្ងៃបោះឆ្នោត។ ការចុះឈ្មោះនេះមានភាពងាយស្រួលនៅ RegisterToVote.ca.gov។ នៅក្នុងការបោះឆ្នោតដែលធ្វើឡើងដោយមន្ត្រីរៀបចំការបោះឆ្នោតខោនធីរបស់អ្នក អ្នកអាចចុះឈ្មោះ និងបោះឆ្នោត "តាមលក្ខខណ្ឌ" នៅការិយាល័យបោះឆ្នោតខោនធីរបស់អ្នក បន្ទាប់ពីកាលបរិច្ឆេទចុះ
ឈ្មោះអ្នកបោះឆ្នោតរយៈពេល 15 ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត។ សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ផ្នែក ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ (ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ)។ អ្នកក៏អាចមើលទំព័រព័ត៌មាន "ការបោះឆ្នោតក្នុងរដ្ឋ California" (ការបោះឆ្នោតក្នុងរដ្ឋ California) នៅ https://www.sos.ca.gov/elections/voting-resources/voting-california/khmer ឬទូរសព្ទទៅលេខ (800) 345-VOTE (8683)។